បុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ

បុណ្យកាន់បិណ្ឌគឺជាបុណ្យប្រពៃណីជាតិខ្មែរផ្នែកពុទ្ធនិយមដែលដូនតាយើង

បានថែរក្សាជាច្រើនតំណបន្ត
មកទុកជាមរតកដ៏មានតំលៃសំរាប់បច្ឆាជនទាំងឡាយ

គោរពប្រតិបត្តិតាម ។
បុព្វបុរសខ្មែរយើងបានកំណត់យកថ្ងៃ ១រោច ដល់ថ្ងៃ ១៤រោច

ខែភទ្របទ
ជាថ្ងៃ«កាន់បិណ្ឌ» ឯថ្ងៃ១៥រោច ខែភទ្របទជាថ្ងៃ«ភ្ជុំបិណ្ឌ»។ អំឡុងពេល

១៥ថ្ងៃនេះលោកឲ្យឈ្មោះថា«រដូវភ្ជុំ» ។ ដោយមានជំនឿថាអំឡុងពេល១៥ថ្ងៃនេះ

យមបាលបានដោះលែងពួក
ប្រេតទាំងឡាយឲ្យមករកសាច់សាលោហិតញាតិ

សន្តានព្រៀងលាន ដើម្បីអនុមោទនាយកនូវកុសលដែលញាតិ
ធ្វើបុណ្យកាន់បិណ្ឌ

ឬភ្ជុំបិណ្ឌ ហើយឧទ្ទិសជូនដល់ប្រេតទាំងនោះក្រោយពីប្រេតទាំងនោះអនុមោទនា

នូវបុណ្យ
កុសល រួចហើយនឹងបានផុតពីសេចក្តីស្រេកឃ្លានបានរួចពីសភាពជាប្រេត

រស់នៅ ក្នុងសុគតិភព ហើយជូនពរ
ជ័យដល់ញាតិរបស់ខ្លួនអោយមានសិរីសួស្តីគ្រប់

ប្រការ។ ហេតុនេះហើយបានជាបុព្វបុរសខ្មែរយើងតែងតែនាំគ្នា
ធ្វើតៗមកជារៀង

រាល់ឆ្នាំមិនដែលដាច់។


សូមបញ្ជាក់ថាៈរដូវភ្ជុំក្នុងឆ្នាំ២០០៨នេះគឺចាប់ផ្តើមពីថ្ងៃទី១៥ដល់ថ្ងៃទី២៩ខែកញ្ញា។
ថ្ងៃទី១៥ដល់២៨ហៅថា
«កាន់បិណ្ឌ»​ថ្ងៃទី២៩គឺជាថ្ងៃ«ភ្ជុំបិណ្ឌ» ។

Facebook Comment

_______________________