បុណ្យផ្កាប្រាក់សាមគ្គី



អាត្មាភាព យើងខ្ញុំ ជាគណៈកម្មាធិការវត្តពោធិការាម នៃពុទ្ធិកសមា គមខេមរមណ្ឌល អូត្តាវ៉ា សូមចំរើនពរ និងជំរាបមកញោមញាតិ ដែលជាពុទ្ធបរិស័ទឆ្ងាយជិតទាំងអស់ឲ្យបានជ្រាបថា វត្តពោធិកា​រាមនឹងប្រារព្ធធ្វើបុណ្យផ្កាប្រាក់សាមគ្គី ដូចមានកាលបរិច្ឆេទខាង ក្រោមនេះ

កម្មវិធីបុណ្យ
-ពេលល្ងាចៈ ថ្ងៃ ៦កើត ខែជេស្ឋ ឆ្នាំឆ្លូវឯកស័ក ព.ស២៥៥៣ ត្រូវនឹងថ្ងៃសុក្រ ទី ២៩ ខែឧសភា ឆ្នាំ ២០០៩ នៅវត្តពោធិការាម ចាប់ពីម៉ោង ៧.០០ ជួបជុំពុទ្ធបរិស័ទ, នមស្សការព្រះរតនត្រ័យ, សមាទាននិច្ចសីល និងនិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត ។
-ពេលព្រឹកៈ ថ្ងៃ ៧កើត ខែឆ្នាំដដែល ត្រូវនឹងថ្ងៃសៅរ៍ទី៣០ ខែឆ្នាំដដែល នៅ Tom Brown Arena, 141 Bayview, Ottawa, ON.
ម៉ោង៩.០០ -ជួបជុំពុទ្ធបរិស័ទ
ម៉ោង ៩.៣០ -នមស្សការព្រះរតនត្រ័យ សមាទាននិច្ចសីល។
ម៉ោង១០.០០ - រាប់បាត្រ ដារបង្សុកូល វេរភត្តប្រគេនព្រះសង្ឃ។
ម៉ោង១១.៣០ -ព្រះសង្ឃឆាន់ និមន្តធម្មកថិកសំដែងធម៌ទេសនា ។
ម៉ោង១២.០០ -ពុទ្ធបរិស័ទបរិភោគភោជនាហារ ។
សេចក្តីដូចបានប្រកាសជូនខាងលើនេះ សូមអញ្ជើញ ឧបាសក ឧបាសិកា លោកតា លោកយាយ អស់លោក លោកស្រី អ្នកនាង កញ្ញា និងពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់មេត្តាចូលរួមអនុមោទនា បុណ្យរៀងៗខ្លួន ។
សូមពុទ្ធបរិស័ទទាំងអស់ជួបប្រសព្វនូវពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាតក្លាយជាប្រការដទៃឡើយ ។

Facebook Comment

_______________________