ដំណឹងបុណ្យភ្ជុំបិណ្ឌ វត្តពោធិការាម អូត្តាវ៉ា

បុណ្យភ្ជុំបិណ្ឌគឺជាបុណ្យប្រពៃណីជាតិខែ្មរផ្នែកពុទ្ធនិយមដ៏សំខាន់មួយបុព្វបុរសយើងបានថែរក្សានូវទំនៀមទំលាប់ដ៏មានតំលៃ នេះជាមរតកសំរាប់បច្ឆាជនកាន់និងគោរពតៗមកដើម្បីជាប្រយោជន៍ដល់សង្គមខ្មែរ។ ពិធីបុណ្យនេះដូនតារបស់យើងតែងតែ ប្រារព្ធធ្វើនៅថ្ងៃ១៥រោចខែភទ្របទរៀងរាល់ឆ្នាំដែលហៅថាបុណ្យភ្ជុំបិណ្ឌ ឬ បិណ្ឌធំ ។

អាត្មាភាពនិងគណៈកម្មាធិការវត្តពោធិការាមបានស្រុះស្រួលមូលមតិគ្នាជាឯកច្ឆ័ន្ទដើម្បីប្រារព្ធធ្វើពិធីបុណ្យនេះឡើង ។

ទីកន្លែងៈ

Tom Brown Arena, 141 Bayview Ottawa, Ontario

កាលបរិច្ឆេទៈ

ព្រឹកថ្ងៃអាទិត្យ ១៤រោច ខែភទ្របទ ឆ្នាំជូត សំរិទ្ធិស័ក ព.ស ២៥៥២​ ។ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០០៨។

ម៉ោង ៩.០០ = ជួបជុំពុទ្ធបរិស័ទ
ម៉ោង ៩.៣០ = នមស្សការព្រះរតនត្រ័យ សមាទាននិច្ចសីល
ម៉ោង ១០.៣០ = រាប់បាត្រ ដារបង្សុកូលវេរភត្តប្រគេនព្រះសង្ឃ
និងឧទ្ទិសកុសលដល់ញាតិទាំង៧សន្តាន
ម៉ោង ១១.៣០ = ព្រះសង្ឃឆាន់ និងនិមន្តធម្មកថិកសំដែងធម្មទេសនា
ម៉ោង ១២.០០ = ពុទ្ធបរិស័ទបរិភោគភោជនាហារ ។

សេចក្តីដូចបានប្រកាសជូនខាងលើនេះ អាត្មាភាពនិងគណៈកម្មាធិការ សូមអញ្ជើញលោកតា
លោកយាយ អស់លោក លោកស្រី អ្នកនាងកញ្ញា និងពុទ្ធបរិស័ទទាំងអស់មកចូលរួមឲ្យបាន
កុះករ ដើម្បីទទួលនូវមគ្គផលកុសលរៀងៗខ្លួន។

អាត្មាភាព យើងខ្ញុំសូមជូននូវពុទ្ធពរទាំងឡាយ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ
កុំបីឃ្លៀងឃ្លាតឡើយ។

សូមអរគុណ!

Facebook Comment

_______________________